ឆ្នាំ២០១៩ ខាងមុខនេះ HTC នឹងផលិតស្មាតហ្វូន ដែលល្អផ្គាប់ចិត្តអ្នកប្រើ ដើម្បីផ្តោបផ្តាប់ទីផ្សារមកវិញ
- December 19, 2018
ក្រុមហ៊ុន HTC គឺជាក្រុមហ៊ុន ដែលបានបង្កើតឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការណ៍ Android មុនគេបង្អស់ តែវាពិតជាគួរឲ្យសោកស្ដាយដែរ ដែលទីផ្សារស្មាតហ្វូនរបស់ HTC នាពេលបច្ចុប្បន្ននេះមិនភាពល្អប្រសើរនោឡើយ ។ ប្រធានក្រុមហ៊ុន HTC លោក Darren Chen បានសន្យាថា នឹងធ្វើឲ្យទីផ្សាររបស់ខ្លួនល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ដោយផ្ដោតលើការផលិតទូរស័ព្ទស្មាតហ្វូន ប្រភេទកម្លាំងខ្លាំង និងមធ្យម យ៉ាងណាមិញ ផែនការថ្មីនេះវាពិតជាប្រសើរ ព្រោះលោក Chen បានលើកឡើងថា កាលពីម៉ូឌែល U12+ គឺមានការលក់ចេញបានច្រើនជាងការរំពឹងទុក ។ នេះជាហេតុផលដែលក្រុមហ៊ុន HTC ប្តេជ្ញា នឹងបន្តផលិតស្មាតហ្វូន ដែលប្រហាក់ប្រហែល ឬក៏អាចលើស U12+ នៅឆ្នាំ ២០១៩ ។ តែលោក Chen បាននិយាយថានឹងបន្ថយការផលិតវិញ ព្រោះបើសិនជាបង្កើនការផលិតច្រើន ក៏មិនមែនជាមធ្យោបាយល្អដែរ បើសិនជាមិនមានការលក់នោះទេ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidpolice
- Share This Post:






