ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ចិត្តល្អមែន! មហាសេដ្ឋីហុងកុងមួយរូប ប្រកាសឧបត្ថម្ភលុយជាង១លានដុល្លារ និងចេញថ្លៃព្យាបាលទាំងអស់ដល់អ្នករាំម្នាក់ដែលត្រូវ LED ធ្លាក់សង្កត់លើ

    BY Naren September 13, 2022
    ចិត្តល្អមែន! មហាសេដ្ឋីហុងកុងមួយរូប ប្រកាសឧបត្ថម្ភលុយជាង១លានដុល្លារ និងចេញថ្លៃព្យាបាលទាំងអស់ដល់អ្នករាំម្នាក់ដែលត្រូវ LED ធ្លាក់សង្កត់លើ

    នៅថ្ងៃទី១២ ខែកញ្ញា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថាមហាសេដ្ឋីលោក Ly Trach Giai នឹងចេញថ្លៃព្យាបាលទាំងអស់ឱ្យអ្នករាំម្នាក់ដែលត្រូវ LED ទម្ងន់៦០០គីឡូក្រាម ធ្លាក់សង្កត់លើ ក្រោយពីបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់អ្នករាំខាងលើ។ មហាសេដ្ឋីហុងកុងរូបនេះបាននិយាយថា លោកនឹងរួមដំណើរជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ក្នុងដំណើរការសង្គ្រោះពីគ្រោះថ្នាក់។ លើសពីនេះ មហាសេដ្ឋីហុងកុងរូបនេះក៏បានប្រកាសចេញថ្លៃព្យាបាលទាំងអស់ជូនជនរងគ្រោះ និងជួយឧបត្ថម្ភ ១០លានដុល្លារហុងកុង ( ១,២ លានដុល្លារអាមេរិក ) សម្រាប់គ្រួសារតារាប្រុសរូបនេះផងដែរ។

    មហាសេដ្ឋីហុងកុងលោក Ly Trach Giai បាននិយាយថា «ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុនេះ ខ្ញុំយល់ថាជំនួយផ្នែកហិរញ្ញវត្ថុមិនអាចសម្រាលការឈឺចាប់របស់ Li Kaiyan និងក្រុមគ្រួសាររបស់គាត់បាន ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើអ្វីមួយដើម្បីជួយ Li Kaiyan និងគ្រួសារគាត់ស្ថិតក្នុងគ្រាលំបាកនេះ»។ កាលពីថ្ងៃទី២៨ ខែកក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនៅលើឆាកអំឡុងពេលសម្តែងរបស់ក្រុម Mirror ។ អេក្រង់ LED ទម្ងន់៦០០ គីឡូក្រាមស្រាប់តែធ្លាក់កណ្តាលឆាក។ អ្នករាំ Li Kaiyan រងរបួសធ្ងន់ធ្ងរបំផុតព្រោះខ្លួនត្រូវពិការជាអចិន្ត្រៃយ៍ ដោយបាត់បង់សុបិនចង់ឡើងសម្ដែងលើឆាក៕

    ប្រភព៖ vietnam.postsen

    Share This Post: