Short News

បុគ្គលិកជិត១០០នាក់របស់ស្តេច Charles III ប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ

BY
Oun Mey
September 14, 2022

មនុស្សរហូតដល់ ១០០នាក់នៃបុគ្គលិក ក្រោមការដឹកនាំរបស់ស្តេច Charles ដែលស្ថិតនៅវាំង Clarence House ត្រូវបានគេរាយការណ៍ថាអាចនឹងបាត់បង់ការងារ ក្រោយស្តេចអង់គ្លេសថ្មី បានឡើងគ្រងរាជ្យ នឹងត្រង់ផ្លាស់ទៅវាំងBuckingham។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ The Guardian នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងចំណោមបុគ្គលិកជិត ១០០នាក់ អ្នកខ្លះបាននៅធ្វើការក្នុងវាំង Clarence House អស់ជាច្រើនទសវត្សរ៍មកហើយ។

Share This Post: