ខ្មែរណូត

ស្វែងរក

  • PR

    កាម៉ុនរ៉ាត់ ស្អាតដូចកូនជប៉ុន គេចោមរោមថតពេញ PPDW18

    BY Khmernote Media December 19, 2018
    កាម៉ុនរ៉ាត់ ស្អាតដូចកូនជប៉ុន គេចោមរោមថតពេញ PPDW18

    ប្រិយមិត្តអ្នកអានប្រហែលជាស្គាល់រួចទៅហើយកញ្ញា កាម៉ុនរ៉ាត់ សមាជិកក្រុមចំរៀងនារី 4Nix និងតួអង្គក្នុងរឿង High School Love Series រដូវកាលទីបី “Office Love” ដែលទើបតែបញ្ចប់ពីពេលថ្មីៗនេះ។ កាលពីសប្ដាហ៍មុនៗនេះនៅឯកម្មវិធីហេ្វសិន Phnom Penh Designers Week 2018 កញ្ញាកាម៉ុនរ៉ាត់ត្រូវបានអញ្ជើញទៅចូលរួមជាតារាកិត្តិយសដោយការ៉េមវ៉លម៉េកណាំដែលជាម្ចាស់ឧបត្ថម្ភកម្មវីធីមួយក្នុងកម្មវីធីនេះ រួមជាមួយតារាបីដួងទៀតកឺលោកហៀង ប៉ោហុង និង ចែឡេងនិងកញ្ញាកនិដ្ឋាផងដែរ។

    សំរាប់ការទៅចូលរួមកម្មវីធីបង្ហាញម៉ូដលំដាប់អន្តរជាតិនេះ កាម៉ុនរ៉ាត់ផ្លាស់ប្ដូរការតុបតែងខ្លួនដ៏ប្លែក ខុសពីឈុតឡើងសម្ដែងបែប cute និង sexy ជាមួយនឹងឈុតរ៉ូបពណ៌ទឹកក្រូចនិងស្បែកជើងពណ៌ទឹកក្រូចដូចគ្នានេះដែរ ដែលធ្វើឲនាងលេចធ្លោនិងក្រលេចមួយឆ្វាច់ដូចកូនជប៉ុនតែម្ដង។ ការតុបតែងខ្លួនប្លែកបែបរមទម្យតែទាន់សម័យរបស់កាម៉ុនរ៉ាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសដែលចូលរួមដូចគ្នានេះនិងខាងផ្នែកសារពត៌មានផងដែរដែលបានចោមរោមចូលរួមថតរូបជាមួយនាងមិនដាច់។

    ចង់ដឹងថាកាម៉ុនរ៉ាត់គិតយ៉ាងណាចំពោះឈុតសម្លៀកបំពាក់មួយនេះរបស់នាង? ទស្សនាវីដេអូខាងក្រោម!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay