លោក Tedros Ghebreyesus ៖ ពិភពលោកគួរចាប់យកឱកាស ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩
- BY
- Oun Mey
- September 15, 2022
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា ចំនួនករណីថ្មីនៃជំងឺ COVID-19 ដែលត្រូវបានរាយការណ៍មកខ្លួន គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ WHO ជំរុញឱ្យពិភពលោកចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺ ដែលបានសម្លាប់ពលរដ្ឋអស់រាប់លាននាក់ចាប់តាំងពីចុងឆ្នាំ២០១៩ មួយនេះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីថ្មីៗមានការថយចុះគួរឱ្យកត់សម្គាល់ ហើយសប្តាហ៍មុនវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក។

- Share This Post:


