ប្រទេសថៃបានរកឃើញករណីកូវីដបំលែងថ្មី Omicron BA.2.75.2 ដែលរីករាលដាលលឿនដល់ទៅ ២៤៨% ថែមទាំងអាចគេចពីភាពស៊ាំបានខ្លាំងបំផុត
- BY
- Oun Mey
- September 15, 2022
ថៃ៖ យោងតាមរយៈគេហៈទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” Omikron “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា Omicron BA.2.75 ដែលបានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus ឬពាក់កណ្តាលមនុស្សពាក់កណ្តាលសេះនៅក្នុងទេវកថារបស់ក្រិក។ ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី ដែលបានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ Omicron BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរងដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ដែលត្រូវបាន
គេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0” ព្រោះវាជាកូនទីពីររបស់ BA.2.75 កូនទីមួយគឺ BA.2.75.1 ។ តាមរយៈអ្នកជំនាញខាងភាពស៊ាំមកពីសាកលវិទ្យាល័យប៉េកាំងបានកំណត់អត្តសញ្ញាណ omicron BA.2.75.2 ថាជាប្រភេទមេរោគបំលែងដែលអាចគេចពីភាពស៊ាំបានយ៉ាងល្អបំផុតក្នុងពេលបច្ចុប្បន្ន ហើយវាថែមទាំងអាចបណ្តាលឱ្យមានការរីករាលដាលបន្ថែមទៀតនាពេលអនាគត។

- Share This Post:


