ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មណ្ឌលថែទាំចាស់ជរាមួយនៅកោះតៃវ៉ាន់ ទទួលរងការរិះគន់ខ្លាំង ក្រោយជួលនារីស៊ិចស៊ីឱ្យរាំនៅមុខលោកតាៗ (មានវីដេអូ)

    BY Khmernote Media September 15, 2022
    មណ្ឌលថែទាំចាស់ជរាមួយនៅកោះតៃវ៉ាន់ ទទួលរងការរិះគន់ខ្លាំង ក្រោយជួលនារីស៊ិចស៊ីឱ្យរាំនៅមុខលោកតាៗ (មានវីដេអូ)

    (តៃវ៉ាន់)៖ មណ្ឌលថែទាំចាស់ជរាជួលនារីស៊ិចស៊ីរាំនៅមុខលោកតាៗជរានៅមណ្ឌលថែទាំមួយ ក្នុងកោះតៃវ៉ាន់ កំពុងទទួលរងការរិះគន់ខ្លាំងពីសំណាក់មហាជន។ វីដេអូឃ្លីប ៣៥ វិនាទី មួយត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ៧ ខែកញ្ញា បង្ហាញពីសកម្មភាពនារីជាអ្នករាំក្នុងឈុតប៊ីគីនី ស៊ិចស៊ី រាំពត់ពែនខ្លួន នៅមុខតាៗអង្គុយលើរទេះនៅមណ្ឌលថែទាំក្នុងកោះតៃវ៉ាន់ទទួលបានការរិះគន់ជាខ្លាំង នេះបើយោងតាម កាសែត New York Post បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

    អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនបានបញ្ចេញមតិថា វាជាការប្រមាថ និងមិនសមរម្យនៅក្នុងបរិយាកាសដូចជាមណ្ឌលថែទាំ។ ក្រោយពីទទួលបានការរិះគន់ មណ្ឌលថែទាំអតីតយុទ្ធជន Taoyuan ជាកន្លែងថែទាំសម្រាប់បុគ្គលិកយោធាចូលនិវត្តន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានសុំទោសនិងជាសោកស្ដាយខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ខាងមណ្ឌលថែទាំនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលរៀបចំផែនការពិធីស្រដៀងគ្នានាពេលអនាគត៕

    ប្រភព៖ zingnews

    Share This Post: