ក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង ២៨ នាក់ សម្រាប់ការប្រកួត UEFA Nations League ជាមួយអាល្លឺម៉ង់ និងអ៊ីតាលី ត្រូវបានប្រកាសដោយគ្មានកីឡាករ Marcus Rashford និង Jadon Sancho របស់ Manchester United ទេ
- BY
- Oun Mey
- September 16, 2022
ដោយអង់គ្លេសមាន Program គ្រោងនឹងបញ្ជូនក្រុម 3A ចូលរួមប្រកួត UEFA Nations League ២០២២-២០២៣ ជាមួយអាល្លឺម៉ង់ និងអ៊ីតាលី នៅថ្ងៃទី ២៣ និង ២៦ ខែកញ្ញា តាមលំដាប់លេខរៀង។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ថ្មីៗនេះលោក Gareth Southgate ដែលជាអ្នកចាត់ការទូទៅនៃក្រុម “Roaring Lions” បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២៧ នាក់ដែលនឹងចូលលេងក្នុងការប្រកួតចំនួន ២ នេះ ដោយខ្សែប្រយុទ្ធរបស់ Brentford គឺកីឡាករ Ivan Toney បានធ្វើឱ្យមានលទ្ធផលល្អក្នុងរដូវកាលនេះ ដោយបានជាប់ឈ្មោះក្នុង ក្រុមជម្រើសជាតិជាលើកដំបូង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានវត្តមានឈ្មោះរបស់ កីឡាករ Marcus Rashford និង Jadon Sancho ដែលជាកីឡាករខ្សែប្រយុទ្ធពីររូបមកពី Manchester United ក្នុងក្រុមនេះទេ។ ចំណែកកីឡាករសំខាន់ៗផ្សេងទៀតមានដូចជា៖ Trent Alexander-Arnold (Liverpool), Harry Maguire (Man Utd), Mason Mount (Chelsea), Phil L Foden (Man City) និង Harry Kane (Tottenham Hotspur) ទាំងពីរនៅតែស្ថិតក្នុងក្រុមដូចការរំពឹងទុក។

- Share This Post:


