ចិនទាញសញ្ញាព្រមានកម្រិតខ្ពស់ ចំពោះព្យុះទីហ្វុង Muifa ខណៈពលរដ្ឋ ១០លាននាក់កំពុងប្រឈមនឹងហានិភ័យទឹកជំនន់
- BY
- Oun Mey
- September 16, 2022
ចិន៖ ទីក្រុងសៀងហៃ ប្រទេសចិន ហាក់កំពុងទទួលរងនូវការគំរាមគំហែងពីព្យុះទីហ្វុង Muifa ក្នុងកម្រិតដ៏ខ្ពស់មួយ ដ្បិតឥទ្ធិពលនៃខ្យល់ព្យុះមួយនេះបានបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀត និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនិងការរស់នៅរបស់ពលរដ្ឋជាច្រើននាក់។ គិតត្រឹមពេលនេះខ្យល់ព្យុះដែលបានបោកបក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណដ៏ច្រើននៃទឹកភ្លៀងក៏បានបង្កើតឲ្យមានជំនន់ទឹកភ្លៀងជន់លេចនៅក្នុងតំបន់មួយចំនួនផងដែរ ខណៈនៅតាមតំបន់ឆ្នេរសមុទ្រវិញបានកើតមានបញ្ហាបាក់ដីចំនួន ២ដងហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

- Share This Post:


