Short News

NASA បាន​បញ្ចេញ​រូបថត​ព្យុះ​ទីហ្វុង Mui Fah បោក​បក់​មក​ទីក្រុង​សៀងហៃ ដោយនាយកដ្ឋាន​ឧតុនិយម​ចិន​

BY
Oun Mey
September 16, 2022

យោងតាមរយៈសារព័ត៌មាន ChanelnewsAsia បានរាយការណ៍កាលពីថ្ងៃទី ១៥ កញ្ញា បានអោយដឹងថា៖ គេហទំព័រ earthobservatory របស់រដ្ឋបាល​អាកាសចរណ៍ និង​អវកាស​ជាតិ​អាមេរិក ឬ (NASA) បាន​បញ្ចេញ​រូបថត​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ព្យុះទីហ្វុង Mui Fah ខណៈ​កំពុង​រំកិល​ទៅ​កម្ទេចទីក្រុង​សៀងហៃ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសចិន និងកំពង់ផែជាច្រើននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២២ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់អោយដឹងថា៖ នេះជាលើកទី២ហើយ ដែលព្យុះទីហ្វុង Mui Fa បានបោកបក់មកលើកោះ Zhoushan នៅខេត្ត Zhejiang នៅភាគខាងកើតប្រទេសចិនជាលើកដំបូង។

Share This Post: