TOMMY HILFIGER បានណែនាំថ្មីសម្រាប់ខូលិកសិនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ “TH MONOGRAM”
- BY
- Liny Chan
- September 16, 2022
និមិត្តសញ្ញាថ្មីសម្រាប់ ‘Tommy Hilfiger’ ដែលត្រូវបានបង្កើតឡើងដោយការសហការជាមួយលោក Fergus Purcell ដែលនេះគឺជាចំនុចសំខាន់នៃខូលិកសិនររដូវស្លឹកឈើជ្រុះឆ្នាំ 2022 នេះ។ កូដនៃការរៀបចំបែបបុរាណនេះគឺជាការរំលឹកឡើងវិញនូវលក្ខណៈសំខាន់ៗរបស់ម៉ាក និងរចនាប័ទ្មនៃការសម្គាល់សម្រាប់មនុស្សគ្រប់ភេទ និងគ្រប់វ័យទាំងអស់។

ទីក្រុង AMSTERDAM ប្រទេស Netherlands (ខែកញ្ញា 2022) – Tommy Hilfiger ដែលត្រូវបានគ្រប់គ្រងដោយ PVH Corp. [ NYSE: PVH] បានបង្កើតនិមិត្តសញ្ញាអក្សរកាត់ថ្មីជាមួយអ្នកគូររូបជនជាតិអង់គ្លេស និងអ្នករចនាក្រាហ្វិកលោក Fergus Purcell ។ ការកសាងពឹងផ្អែកទៅលើប្រវត្តិរបស់ក្រុមហ៊ុនក្នុងការសហការរួមនឹងការច្នៃប្រឌិតសហសម័យដ៏សំខាន់បំផុត ដែលនិមិត្តសញ្ញាអក្សរកាត់ប្រចាំម៉ាកនេះ ត្រូវបានបង្កើតឡើងវិញតាមរយៈមរតក DNA ដែលស្នូលដ៏សំខាន់របស់ម៉ាក TOMMY HILFIGER ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខូលិកសិនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ នេះ។
ការរចនាថ្មីគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយទៅក្នុងការកត់ត្រាទុកនូវស្នាដៃជាច្រើននៃម៉ាក TOMMY HILFIGER ។ Purcell បានបង្កើតឡើងវិញដោយយកចិត្តទុកដាក់នូវគំនូរដែលគាត់បានរកឃើញនៅលើបំណែកនៃនិមិត្តសញ្ញាពីប្រវត្តិនៃការរចនារបស់ម៉ាកមួយនេះ។ និមិត្តសញ្ញានេះបង្កើតចេញពីអក្សរ T និង H ដែលជាប់គ្នា ហើយអក្សរកាត់នេះផងគឺជាការរួមបញ្ចូលគ្នារវាងភាពទាន់សម័យ នឹងភាពបុរាណ ដោយនាំមកនូវទស្សនវិស័យថ្មីដល់ការត្រៀមរៀបចំ៖ ដូច្នេះ វាមានសារៈសំខាន់សម្រាប់ TOMMY HILFIGER។

លោក Tommy Hilfiger បាននិយាយថា”ចាប់តាំងពីឆ្នាំ 1985 មកនិមិត្តសញ្ញាអក្សរកាត់ ‘TH’ គឺជាការតំណាងអោយសម្រាប់រចនាប័ទ្មពិតប្រាកដ ដែលត្រូវបានបង្កើតឡើងវិញក្នុងទម្រង់ដើម”។ Fergus Purcell គឺពិតជាអ្នកសហការដ៏គួរឱ្យកោតសរសើរម្នាក់។ វិធីសាស្រ្តលើកកំពស់ និងការផ្សារភ្ជាប់ទៅនឹងវប្បធម៌តាមដងផ្លូវរបស់លោក គឺមានភាពប្លែកពីគេ។ ពួកយើងពិតជាមានភាពរីករាយយ៉ាងខ្លាំងក្នុងការបង្កើតនិមិត្តសញ្ញាអក្សរកាត់របស់យើងឡើងវិញជាមួយគាត់ – សម្រាប់ឆ្នាំ 2022 និងក៏ដូចជាពេលអនាគតទៅមុខទៀត»។
“អ្វីដែលខ្ញុំស្រលាញ់ចំពោះម៉ាកនេះ គឺការជះឥទ្ធិពលដ៏ខ្លាំង ពណ៌ជម្រុះស្រស់ស្អាត ភាពមានទំនុកចិត្តខ្ពស់ និងភាពបន្ទាន់»។ លោក Fergus បានបន្ថែមទៀតថា “នេះគឺការបំផុសគំនិតដែលជំរុញនូវការរចនារបស់ខ្ញុំ ក៏ដូចជាបំណងប្រាថ្នានៃការច្នៃអ្វីដែលថ្មី ហើយប្លែក តែអ្នកនឹងមានអារម្មណ៍ថា ការរចនានេះដូចជាធ្លាប់មានរួចមកហើយ។ ខ្ញុំពេញចិត្តនឹងលទ្ធផលនេះយ៉ាងខ្លាំង!”

ការរចនាថ្មីរបស់លោក Purcell គឺជាហេតុនៃការបំផុសគំនិតសម្រាប់ខូលិកសិន Tommy Hilfiger ថ្មីសម្រាប់រដូវស្លឹកឈើជ្រុះ ឆ្នាំ 2022 “ TH Monogram” ដែលបាននាំមកនូវស្មារតីឆ្ពោះទៅមុខនៃរចនាប័ទ្ម East Coast ទៅលើសម្លៀកបំពាក់បុរស ស្ត្រី នឹងកុមារ។
បំណែកនិមិត្តសញ្ញាអក្សរកាត់ថ្មីពិសេសនេះ ត្រូវបានដាក់បញ្ចូលក្នុងម៉ាកយីហោរចនាប័ទ្មដោយមានពណ៌ឈាមជ្រូក (Burgundy) ពណ៌ខៀវ (Navy) និងពណ៌ស (Snow White) ។ និមិត្តសញ្ញាអក្សរកាត់ថ្មី គឺត្រូវបានដាក់អោយមាននៅជុំវិញ អាវក្រៅ គ្រឿងតុបតែងលម្អ និងម៉ូដរចនាប័ទ្មសម្រាប់គ្រប់ភេទ ខណៈពេលដែលនៅលើរូបតំណាងនាឡិកា Rocky Parker និងអាវធំ វាត្រូវបានបង្ហាញជាបន្ទះសំនៀង។ ការផ្លាស់ប្តូរនេះត្រូវបានឆ្លុះបញ្ចាំងពីភាពប្រែប្រួលបែប ទាន់សម័យនៃម៉ាកយីហោថ្មីនេះផងដែរ។
ការផ្តល់នូវការផលិតយ៉ាងសម្រិតសម្រាង និងភាពល្អិតល្អន់។ ម៉ូដសំលៀកបំពាក់ត្រូវបានគេច្នៃឡើងដោយរោមចៀមដ៏ប្រណិត ជាមួយនឹងអំបោះដែលកែច្នៃឡើងវិញ។ Prep Classics ត្រូវបានបំពេញដោយការកែច្នៃឡើងវិញ រួមនឹងការបំពាក់នូវប្រភេទអំបោះចាក់បែប Jacquard ។ មិនតែប៉ុណ្ណោះថែមទាំងមាននូវ ភាពពិសេសនៃម៉ូតដែលមានបន្ទះនិមិត្តសញ្ញាអក្សរកាត់ជាប្រភេទស្បែក និងលេវដែកដែលបានតុបតែងនៅជុំវិញ។

ដូចគ្នានឹងនិមិត្តសញ្ញាអក្សរកាត់ ដែលមានទំហំអក្សរខុសគ្នា ដែលបញ្ជាក់ពីភាពស្រស់បំព្រងនៃភាពមិនល្អឥតខ្ចោះ ខូលិកសិននេះត្រូវបានរួមបញ្ចូលជាមួយនឹងការរួមផ្សំផ្សេងៗដែលមិននឹកស្មានដល់ ដែលជះឥទ្ធិពលដល់ស្ទាយបច្ចុប្បន្ន។ បំណែកនីមួយៗអាចត្រូវបានកែតម្រូវ និងដាក់ជាស្រទាប់ៗដើម្បីឆ្លុះបញ្ចាំងពីរចនាប័ទ្មផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ស្រមោលអាចកយកមកកែតម្រូវ និងធ្វើការស្រមៃឡើងវិញ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថ្មីៗថា TOMMY HILFIGER នឹងត្រឡប់ទៅ New York Fashion Week នៅខែកញ្ញា ឆ្នាំ 2022 ជាមួយការបង្ហាញដោយផ្ទាល់ និងតាមឌីជីថល។ និមិត្តសញ្ញាអក្សរកាត់នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកតាមរយៈហាងផ្ទាល់ និងគេហទំព័រ ក៏ដូចជាដៃគូរបស់ពួកយើងផងដែរ។
មិត្តភក្តិ និង followers នៃម៉ាកយីហោនេះអាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #TommyHilfiger និង @TommyHilfiger ។

អំពី Tommy Hilfiger
ហាង TOMMY HILFIGER គឺជាក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ម៉ាកនេះបានបង្កើតរចនាប័ទ្ម ដែលកើតឡើងភ្ជាប់គ្នាជាមួយស្ទាយបែបបុរាណ និងសម័យថ្មី ដែលបានបង្កើតឡើងដោយមានការសហករណ៍ជាមួយមនុស្សដែលកំពុងផ្លាស់ប្តូរវប្បធម៌ជុំវិញពិភពលោក។ TOMMY HILFIGER បានផ្តោតសំខាន់ទៅលើការប្រារព្ធនូវសិទ្ធិសេរីភាពបែបស្ទាយរបស់ប្រទេសអាមេរិកភ្ជាប់ជាមួយភាពបែបបន់ទំនើប។ TOMMY HILFIGER ផ្តល់ជូននូវផលិតផលគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកនៅក្រោមម៉ាក TOMMY HILFIGER និង TOMMY JEANS ដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃជាមួយខូលិកសិនសម្លៀកបំពាក់សម្រាប់បុរស ស្ត្រី និងកុមារ សាច់ខូវប៊យ គ្រឿងលម្អ និងស្បែកជើង។ Tommy Hilfiger មានការប្តេជ្ញាចិត្តក្នុងការមិនផ្លាស់ប្តូរចំពោះស្ថេរភាព។

ការលក់រាយជាសកលនៃផលិតផលរបស់ហាង TOMMY HILFIGER មានចំនួនប្រហែល ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយម៉ាកនេះត្រូវបានដំណើរការដោយសហការីជាង ១៦,០០០ នៅទូទាំងពិភពលោក — មានវត្តមាននៅក្នុងប្រទេសចំនួន ១០០ និងមានហាងលក់រាយជាង ២,០០០ រួមទាំងហាងលក់ទំនិញទូទាំងពិភពលោកដ៏ធំបំផុតរបស់ខ្លួននៅលើគេហទំព័រ tommy.com ។ PVH បានទិញយក Tommy Hilfiger ក្នុងឆ្នាំ ២០១០ ហើយបានបន្តត្រួតពិនិត្យពីវិធីសាស្រ្តផ្តោតលើការបង្កើនភាពល្បីល្បាញ វត្តមានរយៈពេលយូរអង្វែងរបស់ម៉ាកយីហោទូទាំងពិភពលោក។

អំពី PVH Corp.
PVH គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត និងទទួលបានការកោតសរសើរមួយរបស់ពិភពលោក ដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាង 40 ប្រទេស។ ម៉ាកសញ្ញាពិភពលោកប្រចាំរបស់យើងរួមមាន Calvin Klein និង TOMMY HILFIGER ។ ប្រវត្តិសាស្រ្ត 140 ឆ្នាំរបស់យើងត្រូវបានបង្កើតឡើងដោយភាពខ្លាំងនៃម៉ាករបស់យើង ក្រុមការងាររបស់យើង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញម៉ូដទៅមុខឱ្យបានល្អឥតខ្ចោះ។ នោះហើយជាថាមពលរបស់ពួកយើង។ នោះហើយគឺជាថាមពលរបស់ PVH។ សូម Follow ពួកយើងតាមរយៈ Facebook, Instagram, Twitter និង LinkedIn។
អំពី Fergus Purcell
លោក Fergus Purcell គឺជាអ្នកគូររូប។ ការគូររូបរបស់គាត់ត្រូវបានជះឥទ្ធិពលដោយការយោងតាមវប្បធម៌ pop ដែលគាត់ចូលចិត្ត ដូចជា The Ramones, The Runaways, The MC5 និងស្នាដៃសិល្បៈរបស់ Jack Kirkby , Moebius នឹង Guido Crepax ។ Purcell បានរចនាអាវយឺតសម្រាប់ម៉ាក Holmes, Very Ape, Good Enough, X-Girl Japan, Hysteric Glamour, Heavy Metals Kids និង Silas ។ គាត់ក៏ផលិតអាវយឺតផ្ទាល់ខ្លួនរបស់គាត់គឺ Tonite ។ Purcell ប្រហែលជាត្រូវបានគេស្គាល់ដោយបានរចនារូបសញ្ញាត្រីកោណ Penrose របស់ម៉ាកជិះស្គីម៉ាក Palace ។ ក្រៅពីនេះ គាត់បានធ្វើការជាមួយអ្នករចនារួមមាន Marc Jacobs, Katie Hillier និង Luella Bartley និង Ashley Williams ។ គាត់បានសហការជាមួយ KR3W លើខូលិកសិន capsule.

- Share This Post:






