ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន គូបូតាកម្ពុជា សហការជាមួយសាកលវិទ្យាល័យមានជ័យដើម្បី អភិវឌ្ឍន៍ការអប់រំលើជំនាញគ្រឿងចក្រកសិកម្មកំរិតសាកលវិទ្យាល័យ

    BY Khmernote Media December 19, 2018
    ក្រុមហ៊ុន គូបូតាកម្ពុជា សហការជាមួយសាកលវិទ្យាល័យមានជ័យដើម្បី អភិវឌ្ឍន៍ការអប់រំលើជំនាញគ្រឿងចក្រកសិកម្មកំរិតសាកលវិទ្យាល័យ

    ថ្មីៗនេះក្រុមហ៊ុនគូបូតាកម្ពុជា និង សកលវិទ្យាល័យមានជ័យបានសហការណ៍គ្នាក្នុងការអភិវឌ្ឍន៍ជំនាញជូសជុលគ្រឿងចក្រកសិកម្មក្រោមគំរោងដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC)) ក្នុងគោលបំណងអោយនិស្សិតអាចអភិវឌ្ឍន៍ជំនាញរបស់ពួកគេទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ដើម្បីផ្តល់ចំណេះដឹងនិងជំនាញក្នុងការថែទាំជួសជុលគ្រឿងចក្រកសិកម្ម។

    លោក ឆាលើមឆ័យ គិតិប័ណ្ណថន នាយកគ្រប់គ្រងក្រុមហ៊ុន គូបូតាកម្ពុជាបានមានប្រសាសន៍ថា “គូបូតាបានចុះហត្ថលេខាទៅលើអនុសារណះនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យមានជ័យដើម្បីអភិវឌ្ឍន៍ការអប់រំជំនាញគ្រឿងចក្រកសិកម្មអោយមានប្រសិទ្ធភាពដែលស្ថិតក្រោមគំរោងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC)។ សិក្ខាកាមទាំងអស់និងទទួលបានការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់នូវជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា។ ស្របតាមស្តង់ដារគូបូតាជាមួយនិងគ្រឿងយន្តកសិកម្មជាក់ស្តែង និងគ្រឿងបរិក្ខារផ្សេងៗដែលក្រុមហ៊ុនគូបូតាបានឧបត្ថម្ភដល់ពួកគេ។ សិស្សានុសិស្សក៏អាចអនុវត្តន៍ដោយផ្ទាល់ជាមួយសម្ភារបច្ចេកទេសដែលក្រុមហ៊ុនបានប្រគល់ជូនដើម្បីបង្កើនបទពិសោធន៏ជាក់សែ្តងដែលអាចយកទៅប្រកបការងារបាន។ សម្ភារទាំងអស់នេះនិងក្លាយជាប្រយោជន៍ក្នុងការកសាងធនធានមនុស្សប្រកបទៅដោយគុណភាពផ្នែកកសិកម្មសំរាប់ប្រទេសជាតិតទៅអនាគត។

    ឯកឧត្តម អ៊ុំ រាត្រី សាកលវិទ្យាធិការនៃសកលវិទ្យាល័យមានជ័យបានមានប្រសាសន៍ថា “សកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្រៀនមុខជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្ម។ ជាការរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុនគូបូតាកម្ពុជាបានទទួលស្គាល់សារសំខាន់នៃការអភិវឌ្ឍន៍ការអប់រំជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្មកំរិតសាកលវិទ្យាល័យដែលធ្វើអោយនិស្សិតបានសិក្សានិងអនុវត្តន៍ជំនាញនៃការថែទាំជួសជុលគ្រឿងចក្រកសិកម្មរបស់ពួកគេ។ ហើយនេះគឺផ្នែកមួយនៃការគាំទ្រនិងពង្រឹងវិស័យ

    គំរោងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC) គឺជាការរួមសហការគ្នានៃ ក្រុមហ៊ុនស្យ៉ាមគូបូតា និង វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងគឺមជ្ឈមណ្ឌលវិជ្ជាជីវះដំបូងដែលបានបង្រៀនជំនាញគ្រឿងចក្រកសិកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្សលើជំនាញគ្រឿងចក្រកសិកម្មប្រកប ដោយគុណភាពនិងក៏ដូចជាលើកកម្ពស់ស្តង់ដារនៃការអប់រំក្នុងវិស័យគ្រឿងចក្រកសិកម្មអោយស្របតាមស្តង់ដារសាកល។ សំរាប់គោលការណ៏អាជីវកម្មរបស់ក្រុមហ៊ុនស្យ៉ាមគូបូតា គឺមិនត្រឹមតែផ្តោតទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងចក្រកសិកម្មដើម្បីបំពេញតំរូវការប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានគោលការណ៏ក្នុងការចូលរួំចំណែកក្នុងការជួយដល់សង្គម ទាំងការអប់រំ យុវជន និងសង្គមជាបន្តបន្ទាប់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay