ខ្មែរណូត

ស្វែងរក

  • PR

    Idol តន់ ចន្ទសីម៉ា ខេម ទៅដល់កូរ៉េហើយ ត្រៀមបងប្អូនខ្មែរយើងនៅកូរ៉េ ដឹងតែសប្បាយហើយ

    BY Liny Chan September 17, 2022
    Idol តន់ ចន្ទសីម៉ា ខេម ទៅដល់កូរ៉េហើយ ត្រៀមបងប្អូនខ្មែរយើងនៅកូរ៉េ ដឹងតែសប្បាយហើយ

    ក្រុមអ្នកសិល្បៈសុទ្ធតែជាកំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរតាមយន្តហោះ ទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីចូលរួមការប្រគុំតន្ត្រីដ៏ធំមួយ ក្រោមវត្តមានបងប្អូនខ្មែរយើងរាប់ម៉ឺននាក់ដែលកំពុងរស់នៅទីនោះ។

    ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើ នៅ ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ២០២២ នៅទីក្រុង អានសាន នាពហុកីឡាដ្ឋាន WA STADIUM កម្មវិធីនេះត្រូវបានរៀបចំដោយ៖
    – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
    – ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
    – សាលាក្រុងអានសាន
    – ក្រុមការងារយុវជន ESEA
    សហការឧបត្ថម្ភ
    Galaxy Navatra Group
    GmoneyTrans

    តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

    ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ដោយកម្មវិធីគ្រោងធ្វើរួមមាន: ពិធីសាសនាភ្ជុំបិណ្ឌ ល្បែងប្រជាប្រិយ សម្តែងសិល្បះ ការប្រគុំតន្រ្តី រាំលេងកម្សាន្តរហូតដល់ចប់ ចូលរួមដោយសេរី ។ អាស័យដ្ឋាន: 경기 안산시 단원구 초지동 (안산와스타디움)បងប្អូនដែល ចង់បានស្តង់ សូមទំនាក់ទំនង: ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧។

    មហាជនបានដាក់ក្ដីរំពឹងថា ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងមានបងប្អូនខ្មែរយើងទៅចូលរាប់ម៉ឺននាក់ ជាក់ជាមិនខាន ត្បិតអីក្រៅពីការសប្បាយរីករាយ បែបប្រពៃណីខ្មែរ ក៏ជាឱកាសអាចឲ្យបងប្អូនខ្មែរយើងមកពីតំបន់ឆ្ងាយ ធ្វើការងាររកស៊ីក្នុងប្រទេសកូរ៉េ មកជុំគ្នានៅទីនោះតែម្ដង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay