TOP NEWS: សម្តេចតេជោ ហ៊ុន សែន ព្រមានដកមន្ត្រីដែលមិនមានចំណាត់ការលើបនល្បែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (មានវីដេអូ)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះបានចេញសារសំឡេងពិសេស អំពាវនាវដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។

ក្នុងសារសំឡេងពិសេស រយៈពេលជាង២០នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការព្រមានដកដំណែងអភិបាលខេត្ត រាជធានី និងអភិបាលស្រុកខណ្ឌ ក្រុង ឬមន្ត្រីនគរបាល ដែលមិនព្រមបង្ក្រាបបណ្តោយឱ្យមានល្បែងស៊ីសង កើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចេញបញ្ជាដោយម៉ឺងម៉ាត់សុំឱ្យចាត់វិធានការបង្ក្រាប និងបន្តថា «ខ្ញុំមិនស្ទាក់ស្ទើរ ជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្តឬរាជធានី ស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន»៕ សូមស្តាប់ប្រសាសន៍សម្តេចតេជោហ៊ុន សែន នៅខាងក្រោមនេះ៖
