ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុន ចេញការព្រមានអំពីព្យុះទីហ្វុងNanmadol នៅខេត្ត Kagoshima, សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់

    BY Khmernote Media September 18, 2022
    ជប៉ុន ចេញការព្រមានអំពីព្យុះទីហ្វុងNanmadol នៅខេត្ត Kagoshima, សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់

    (ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនព័ត៌មានជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីហានិភ័យកម្រិតខ្ពស់ ដែលអាចកើតឡើងដោយព្យុះទីហ្វុង Nanmadol នៅខេត្ត Kagoshima នៃភាគខាងលិចឈាងខាងត្បូងប្រទេសជប៉ុន។

    ទីភ្នាក់ងារឧតុនិយមខាងលើបានព្យាករណ៍ថា ព្យុះដ៏មានឥទ្ធិពលនេះ អាចបង្កឱ្យមានខ្យល់បក់បោក រលកព្យុះ និងការបាក់ដី ឬអាចនឹងរំកិលមកជិតខេត្ត Kagoshima នៅថ្ងៃអាទិត្យនេះ។ មន្រ្តីជំនាញបានបញ្ជាក់បន្ថែមថាខេត្ត Kagoshima អាចនឹងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុន ហើយណែនាំអោយប្រជាជនស្តាប់តាមការណែនាំរបស់អាជ្ញាធរដើម្បីទៅរកកន្លែងសុវត្ថិភាព ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ៕

    រូបភាព៖ NHK, JMA

    Share This Post: