Short News
រញ្ជួយដីនៅកោះតៃវ៉ាន់បង្កឲ្យពលរដ្ឋជាង ១០០នាក់រងរបួស ខណៈ ៦០០នាក់ផ្សេងទៀតត្រូវជាប់នៅតំបន់ភ្នំ
BY Khmernote Media
September 19, 2022
តៃវ៉ាន់៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាម្សិលមិញនេះ កោះតៃវ៉ាន់ជួបប្រទះនូវហេតុការណ៍រញ្ជួយដីមួយក្នុងកម្រិត ៦,៤ រ៉ិទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានកើតមានគ្រោះរញ្ជួយដីនោះគឺជាតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈកាលពីថ្ងៃសោរ៍កន្លងទៅតំបន់ដដែលនេះក៏មានគ្រោះរញ្ជួយដីកើតឡើងម្តងដែរ តែមិនធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។
