ខ្មែរណូត

ស្វែងរក

Short News

អាជ្ញាធរជប៉ុនណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុងណង់ម៉ាដុល

BY Khmernote Media September 19, 2022

ជប៉ុន៖ ព្យុះទីហ្វុងណង់ម៉ាដុលបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈព្យុះមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា គឺជាព្យុះដ៏មហាកំណាចដែលអាចបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុតមួយផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងណង់ម៉ាដុល។

Share This Post: