ភ្លៀងធ្លាក់ខ្លាំង បង្កជាជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
- BY
- Oun Mey
- September 19, 2022
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតក្នុងកម្រិត ១២០,៥ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកចុងកាល់។ បើគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ។

- Share This Post:


