អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា
- BY
- Oun Mey
- September 20, 2022
យោងតាមការបង្ហោះនៅលើហ្វេសប៊ុកដោយ Khaosod បានឱ្យដឹងថា អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះផ្ទាល់ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា សម្រាប់គោលបំណងកម្សាន្តអារម្មណ៍។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអ្នកជំនាញចំនួន ១,៣៦៥ នាក់ បានបញ្ជាក់ថា ភាពមិនទាន់ច្បាស់លាស់ផ្នែកច្បាប់នាពេលបច្ចុប្បន្ននេះ បានអនុញ្ញាតឱ្យយុវជន និងជនដែលងាយរងគ្រោះ មានសិទ្ធិប្រើប្រាស់កញ្ឆាដោយសេរីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងរង់ចាំច្បាប់ពាក់ព័ន្ធនឹងកញ្ឆាផ្លូវការមួយ។

- Share This Post:


