Short News

កសិករដាំម្នាស់នៅបង់ក្លាដែស នាំគ្នាដឹកម្នាស់ខ្ទង់ ១០០ផ្លែ ទម្ងន់រហូតដល់ ៣០០គីឡូក្រាម ហើយដើរ១០គីឡូដី ដើម្បីយកទៅលក់នៅទីផ្សារ ដែលកំពុងឡើងថ្លៃ

BY
Oun Mey
September 21, 2022

ថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅពេលដែលរូបភាពទាំងអស់នោះ បានបង្ហាញពីក្រុមកសិករដាំម្នាស់នៅតំបន់មួយ នៅប្រទេសបង់ក្លាដែស កំពុងនាំយកផ្លែម្នាស់របស់ពួកគេទៅកាន់ទីផ្សារ ជាមួយនឹងទឹកមុខយ៉ាងស្រស់បំព្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពួកគាត់ប្រើប្រាស់ត្រឹមកង់ប៉ុណ្ណោះ ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀតផង ខណៈផ្លែម្នាស់ផ្ទាល់ ក៏មិនមែនជាផ្លែឈើដែលមានតម្លៃថ្លៃណាស់ណានោះដែរ។

Share This Post: