ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រតិបត្តិការ២ថ្ងៃរបស់សមត្ថកិច្ច ចុះឆែកកន្លែងបញ្ចាំម៉ូតូអត់ច្បាប់នៅខណ្ឌទួលគោក ដកហូតម៉ូតូបានរាប់រយគ្រឿង

    BY Naren September 21, 2022
    ប្រតិបត្តិការ២ថ្ងៃរបស់សមត្ថកិច្ច ចុះឆែកកន្លែងបញ្ចាំម៉ូតូអត់ច្បាប់នៅខណ្ឌទួលគោក ដកហូតម៉ូតូបានរាប់រយគ្រឿង

    (ភ្នំពេញ)៖ រយៈពេល២ថ្ងៃម៉ូតូរាប់រយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។

    ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងពីថ្ងៃទី១៩ ខែកញ្ញា ដោយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ខណៈដែលការបង្ក្រាបនៅតែមិនទាន់បញ្ចប់ ព័ត៌មានលម្អិតយ៉ាងណានោះគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ នឹងប្រកាសជាសាធារណៈនាពេលក្រោយ៕

    Share This Post: