ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    តារាល្បីៗ៣នាក់ កំពុងនាំគ្នាប្តឹងហ្គេមដ៏ល្បី «Fortnite» លើការលួចកម្មសិទ្ធិបញ្ញារបស់ពួកគេ

    BY autoadmin December 21, 2018
    តារាល្បីៗ៣នាក់ កំពុងនាំគ្នាប្តឹងហ្គេមដ៏ល្បី «Fortnite» លើការលួចកម្មសិទ្ធិបញ្ញារបស់ពួកគេ

    តារាល្បីៗ៣នាក់ កំពុងតែប្ដឹងក្រុមហ៊ុនផលិតហ្គេម «Fortnite» ដោយពួកគេចោទថា វាជាចោរកម្មលួចកម្មសិទ្ធិបញ្ញារបស់ពួកគេ។ យោងតាមមេធាវីលោក David Hecht ដែលតំណាងឱ្យ Ribeiro, អ្នកចម្រៀងរ៉េប 2Milly និង Russell Horning (Backpack Kid) បាននិយាយថា មិនមែនត្រឹមតែតារាល្បីទាំង៣នេះទេដែលកំពុងប្តឹងក្រុមហ៊ុនផលិតហ្គេម «Fortnite» នោះទេ គឺជារៀងរាល់ថ្ងៃគាត់តែងទទួលបានការហៅទូរស័ព្ទអំពីអ្វីដែលកំពុងកើតឡើងជាច្រើន។ វាមិនច្បាស់ទេថាតើលោក David Hecht សំដៅទៅលើអ្វី ប៉ុន្តែប្រហែលជាគាត់ចង់សំដៅអំពីក្បាច់រាំនៅក្នុងហ្គេម Fortnite នេះ។

    យ៉ាងណាមិញ «Fortnite» មិនត្រឹមតែប្រើប្រាស់ក្បាច់រាំអ្នកទាំង៣ខាងលើនោះទេ សូម្បីតារាល្បីៗ ដូចជា Julia Louis-Dreyfus (ដែលក្បាច់រាំដ៏ល្បីល្បាញរបស់គាត់ គឺមានលក្ខណៈស្រដៀងគ្នានឹង “Jubilation” នៅក្នុង “Fortnite”) និង Psy (ម្ចាស់បទ “Gangnam Style” ដែលក្បាច់រាំរបស់គាត់មានលក្ខណៈស្រដៀងគ្នាទៅនឹង “Ride the Pony”) ក៏ «Fortnite» យកមកប្រើប្រាស់ដែរ ហើយយើងក៏មិនដឹងថា «Fortnite» ប្រើប្រាស់ដោយមានការអនុញ្ញាត ឬអត់ ហើយខណៈពេលនេះហ្គេម Fortnite នៅមិនទាន់បានផ្តល់មតិយោបល់មកលើវិវាទដែលកំពុងតែកើតមាននោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ businessinsider

    Share This Post: