ចិនកំពុងអភិវឌ្ឍន៍ម៉ាស៊ីនស្កេនថ្មីតម្លៃជាង ១០០ លានដុល្លារ អាចស្កេនដឹងការគិត និងអារម្មណ៍មនុស្សបានទៀត
- December 22, 2018
អ្នកវិទ្យាសាស្រ្តចិនកំពុងតែអភិវឌ្ឍន៍ម៉ាស៊ីនដ៏ពិសេស ដែលអាចសិក្សាស្វែងយល់អំពីការគិត និងអារម្មណ៍មនុស្សបានតាមរយៈការស្កេនខួរក្បាលរបស់ពួកគេ។ ម៉ាស៊ីនមួយនេះមានឈ្មោះថា MRI Scanner មានប្រសិទ្ធភាពខ្ពស់ជាងម៉ាស៊ីនធម្មតា ដែលគេកំពុងប្រើសព្វថ្ងៃ ១,០០០ ដង ហើយវានឹងក្លាយជាម៉ាស៊ីន ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកផងដែរ។ សម្រាប់ក្នុងវិស័យវេជ្ជសាស្ត្រចិនវិញ ម៉ាស៊ីននេះគឺជាម៉ាស៊ីន ដែលមានបច្ចេកវិទ្យាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
បើតាមគម្រោងគេនឹងចាយលុយប្រមាណជា ១២៦,៥ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ម៉ាស៊ីនមួយនេះ។ ក្រៅតែពីអាចស្វែងយល់ពីការគិត និងអារម្មណ៍របស់មនុស្ស ម៉ាស៊ីននេះក៏អាចត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខួរក្បាលផ្សេងៗផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់ខ្លួនបានយ៉ាងល្អបំផុតបើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក រហូតដល់មានវត្ថុខ្លះគឺមានតែចិនប៉ុណ្ណោះដែលអាចធ្វើបាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:








