BREAKING! លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឱ្យកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី
- BY
- Oun Mey
- September 22, 2022
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងសុន្ទរកថាមួយ តាមទូរទស្សន៍កាលពីព្រឹកថ្ងៃពុធ។ លោកពូទីនបាននិយាយថា៖«វិធានការកោះហៅនឹងចាប់ផ្តើមនៅថ្ងៃនេះ ថ្ងៃទី២១ ខែកញ្ញានេះ»។ ក្រឹត្យស្តីពីការកែនទ័ពត្រូវបានចុះហត្ថលេខារួចហើយ ហើយលោក ពូទីន ក៏បាននិយាយថា លោកនឹងជូនដំណឹងនេះទៅដល់សមាជិកសភានៃសភាទាំង ២ ជាលាយលក្ខណ៍អក្សរនៅថ្ងៃពុធនេះ។

- Share This Post:


