Short News
កុមារចំនួន ១១នាក់ ត្រូវបានបាត់បង់ជីវិត និង ១៥នាក់ កំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្រ លើសាលារៀនមួយក្នុងប្រទេសមីយ៉ាន់ម៉ា
BY Oun Mey
September 22, 2022
យូនីសេហ្វ បាននិយាយថា យ៉ាងហោចណាស់មានកុមារ ១១ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយឧទ្ធម្ភាគចក្រ ទៅលើសាលារៀនមួយ នៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះជឿថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយពួកយោធា។ យូនីសេហ្វមីយ៉ានម៉ា បាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Sagaing ។ ខ្លួនបាននិយាយថា យ៉ាងហោចណាស់កុមារ ១៥នាក់ នៅតែបាត់ខ្លួន ហើយព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានបញ្ជាក់។
