ស៊ុបចង្កាក់បង្ហាញខ្លួននៅខេត្តសៀមរាបថ្ងៃដំបូងមានភ្ញៀវពេញហាងមិនដាច់
ខេត្តសៀមរាប៖ចាប់ថ្ងៃទី២០ ខែធ្នូ ២០១៨ នេះស៊ុបចង្កាក់ Volcano ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក និងជាយីហោ បង្កើតដោយកូនខ្មែរ បានបើកសម្ពោធសាខាថ្មីនៅ ខេត្តសៀមរាបជាមួយនឹងការបញ្ចុះតម្លៃ ២០ភាគរយរយះពេលរហូតដល់ទៅ១០ថ្ងៃ។

ការបើកសម្ពោធសាខាថ្មីនេះកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ក្នុងខេត្តសៀមរាបតែម្ដង អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់ឪកាសការងារជូន យុវជន ក្នុងខេត្តសៀមរាបផងដែល។

គួរបញ្ជាក់ថា ចំណុចពិសេសរបស់ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញអតិថិជន គឺ រសជាតិទឹកស៊ុប ធ្វើឡើងដោយខ្លួនឯងផ្ទាល់ មិនមែននាំចូលពីបរទេសឡើយ រីឯសេវាកម្ម គឺល្អគួបផ្សំជាមួយការ តុបតែងហាងមើលទៅគួរទាក់ទាញ។

បច្ចុប្បន្ន ស៊ុបចង្កាក់ Volcano ពង្រីកសាខាបានប្រមាណ ២០ហើយ នៅទូទាំងប្រទេសកម្ពុជា ហើយក៏បើកឱកាស ឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានា ទិញសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ៕
សម្រាប់ទីតាំងថ្មីខេត្តសៀមរាប នេះស្ថិតនៅផ្លូវអប្សារា ជិតមន្ទីរប្រពៃណីអាស៊ាន ក្បែររង្វង់មូលក្យុងយូ ឬអាចទំនាក់ទំនងតាមលេខ០៩០/០១០២២២២២៦ ។



