ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីប្រណាំងទូកចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅបរិវេណតំបន់ប្រវត្តសាស្ត្រហ្លូងព្រះស្តេចកន

BY
srey nuch
September 23, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ពាក្យនិងទទួលពាក្យសុំចូលរួមប្រកួតប្រជែង កីឡាទូក ក្នុងពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ នៅក្នុងខេត្តត្បូងឃ្មុំ។

ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ និងចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ខាងមុននេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីប្រណាំទូក ដោយមានប្រភេទទូកអន្តរជាតិ និងប្រភេទទូកត្នោត រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណតំបន់ប្រវត្តសាស្ត្រហ្លូងព្រះស្តេចកន ស្ថិតក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដូចនេះ សូមសាធារណជនទាំងអស់ អាចអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យសុំចូលរួមប្រកួតប្រជែងកីឡាទូក នៅសាលាក្រុង ស្រុកនីមួយៗក្នុងខេត្តត្បូងឃ្មុំ ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៧ ៩៩៩ ៣៣៥២ និង ០៨៩ ៩៩០ ៨៩៦ ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

Share This Post: