Short News

អាមេរិក​ព្រមានអំពីការវិវត្តន៍ ឬ បំលែងថ្មីនៃជំងឺអុត​ស្វា​ ព្រមទាំងអាចប្រឆាំងទៅនឹងថ្នាំព្យាបាលថែមទៀតផង

BY
Oun Mey
September 27, 2022

យោងតាមសារព័ត៌មាន Channel news Asia ដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មានការណែនាំចុងក្រោយបង្អស់អំពី ថ្នាំ Tecovirimat (TPOXX) ដែលត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជម្ងឺអុតស្វាចំនួនរាប់មុឺននាក់ទៅហើយ។ ដោយមានពាក្យណែនាំនានាត្រូវបានផ្សព្វផ្សាយនិងចែករំលែកនៅតាមបណ្តាសង្គមអនឡាញពាក់ព័ន្ធនឹងថ្នាំព្យាបាលជម្ងឺអុតស្វា ព្រមទាំងដាស់តឿនថា៖ ប្រសិនបើមានតែម៉ូលេគុលមួយនៃមេរោគអុតស្វា ត្រូវបានផ្លាស់ប្តូរតែមួយនោះ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ TPOXX ដែលត្រូវបានប្រើដើម្បីព្យាបាល។ លើសពីនេះទៅទៀត គេ​បាន​រក​ឃើញ​ថា មេរោគ​នេះ​កំពុង​វិវត្តន៍​ឥត​ឈប់ឈរ ដើម្បីជំនះឧបសគ្គ ក្នុងការរីករាលដាលឬការឆ្លង នេះរួមបញ្ចូលទាំងភាពធន់នឹងថ្នាំ ដោយ FDA បានរំលឹកឡើងវិញថា គ្រូពេទ្យគួរតែប្រុងប្រយ័ត្ន និងម៉ត់ចត់បន្ថែមទៀតក្នុងការចេញវេជ្ជបញ្ជា។

Share This Post: