ខ្មែរណូត

ស្វែងរក

Short News

កម្ពុជាបណ្តេញជនបរទេស២៣០នាក់ ដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ

BY Oun Mey September 27, 2022

យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជណ និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មានសញ្ជាតិ៖ ជានជាតិវៀតណាម២២៨នាក់ និងជនជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

Share This Post: