កូវីដ-១៩

ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 07នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ 09នាក់

BY
Khmernote Media
September 27, 2022

នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះ 06ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,856នាក់, ករណីជាសះស្បើយសរុប 134,724នាក់ និងស្លាប់សរុប 3,056 នាក់៕

Share This Post: