វីដេអូបុរសដឹកជញ្ជូនអាហារតាមផ្លូវអាកាសនៅអារ៉ាប៊ីសាអូឌីត កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម
- BY
- Oun Mey
- September 28, 2022
ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិនមានព័ត៌មានលម្អិតច្បាស់លាស់អំពីក្រុមហ៊ុនដែលបម្រើសេវាកម្ម ឬទីតាំងជាក់លាក់នៃដឹកជញ្ជូននោះឡើយ។

- Share This Post:


