អស់ទាស់ហ្មង់! កាដូនិងតម្លៃថ្មីពិសេសត្រឹម $299 រដូវកាល Christmas ពី Huawei nova3i!
ភ្នំពេញ ថ្ងៃទី 22 ធ្នូ ឆ្នាំ 2018 ៖ Huawei ផ្តល់ជូនកាដូ Christmas ដ៏ពិសេសបំផុតមិនធ្លាប់មាន សម្រាប់អ្នករាល់គ្នានៅ ដំណាច់ឆ្នាំ 2018 នេះ។ ស្មាតហ្វូន Huawei nova3i មានលក់ក្នុងតម្លៃថ្មីដ៏រំជើបរំជួល ត្រឹមតែ $299ហើយមានការថែមជូន Bluetooth Speaker និងកាដូបន្ថែម Huawei Power Bank 6700mAh ដែលកាដូបន្ថែមនេះមាននៅតែបណ្តាហាងមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ ។

ស្មាតហ្វូន Huawei nova3i ជាប្រភេទស្មាតហ្វូនមានអេក្រង់កប់កែម ទំហំ 6.3 អ៊ីញ កម្រិត Full HD+ (2340 x 1080) តួកញ្ចក់ មាំធន់មិនឆ្កូត ភ្លឺចែងចាំង ជម្រើសពណ៌ឆើតឆាយ ទាន់សម័យ។

ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ា AI បួនគ្រាប់ ដែលកាមេរ៉ាភ្លោះខាងមុខពីរគ្រាប់មានទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP។ អ្នកអាចថតសែលហ្វីម៉ាឡូយ ជាមួយកាមេរ៉ាមុខដ៏ឆ្លាតវៃ ជាមួយបច្ចេកវិទ្យា AI ដែលអាចស្គាល់ប្លង់រូបភាពសំបូរបែប ដែលធ្វើឲ្យរូបភាពកាន់តែឡូយ និងស្រស់ស្អាត ដោយមិនចាំបាច់កែ ច្រើន។លើសពីនេះទៅទៀត អ្នកអាចថតរូបបែប 3D QMoji ជាមួយទឹកមុខ និងកាយវិការក្រមិចក្រមើម កំប្លែងៗ ជា QMoji GIF ឫជាវីឌីអូបានទៀតផង។ រីឯ កាមេរ៉ាភ្លោះខាងក្រោយ មានសមត្ថភាពអាចស្គាល់ប្លង់រូបភាព 22 ប្លង់ ខុសៗគ្នា និងជាង 500 scenes ដែលធ្វើឲ្យរូបភាពរបស់អ្នក កាន់តែទាក់ទាញ កប់សេរីតែម្តង និងអាចថតរូបបានស្អាតដូចឃើញផ្ទាល់និងភ្នែក។ អ្នកក៏អាចថតវីឌីអូបែប 16x Super Slow Motion ដែលអាចថតបាន 480 frames ក្នុងមួយ វិនាទី។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនដែលទទួលបានការពេញនិយមនេះ មានបំពាក់បន្ទះឈីប 12mn Kirin 710 RAM ទំហំ 4GB ROM ទំហំ 128 GB និង ថាមពលថ្មធំ 3340 mAh។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ដោយGPU Turbo បង្កើនដំណើរការក្រាហ្វិកផ្ដល់បទពិសោធន៍ល្អចំពោះការលេងហ្គេម PUBG , Rules Of Survival, Mobile Legend ដោយដំណើរការមិនរអាក់រអួល។
អ្នកអាចរកជាវស្មាតហ្វូន Huawei nova3i ក្នុងតម្លៃពិសេសបំផុតមិនធ្លាប់មាននេះ ត្រឹមតែ 299$ ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ នៅបណ្តាហាងទូរស័ព្ទដៃគូធំៗ មានស្លាកសញ្ញា Huawei ។ ប្រញាប់ឡើង! កាដូ Christmas ដ៏ពិសេសនេះ មានផ្តល់ជូនរហូតដល់អស់ពីស្ទុក។





