Short News

សុំសរសើរ! ជាតារាចម្រៀងល្បីឈ្មោះ និងតារាតំណាង OPPO ប៉ុន្តែ ពេជ្រ សោភា បែរជាលះបង់ទាំងព្យុះភ្លៀងដើម្បី…

BY
Oun Mey
September 29, 2022

ជាទូទៅយើងសង្កេតឃើញថា សម្រាប់តារាតំណាងក្រុមហ៊ុននីមួយៗគេធ្វើការទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុនរៀបចំ និងមិនសូវមានសកម្មភាពជួយក្រុមហ៊ុនច្រើនឡើយ ក្រៅពីបង្ហោះរូបបង្ហាញពីផលិតផល និងវីដេអូបន្តិចបន្តួច ប៉ុន្តែបើក្រឡេកទៅមើលតារាតំណាងចាស់រដូវប្រចាំក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា មិនត្រឹមជាតារាតំណាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណាយពេលវេលា និងលះបង់គ្រប់ឧបសគ្គក្រោមកម្តៅថ្ងៃ និងព្យុះភ្លៀងដើម្បីចុះធ្វើទីផ្សារគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមួយក្រុមការងារ OPPO ក្នុងការចុះជួបជាមួយម្ចាស់ហាង និងសម្ភាសន៍អតិថិជនដោយផ្ទាល់ប្រៀបដូចជាបុគ្គលិកក្រុមហ៊ុន ហើយតែងតែពិភាក្សាជាមួយក្រុមការងារប្រៀបដូចព្យុះភ្លៀងឲ្យតែនឹកឃើញដល់គំនិតច្នៃប្រឌិតថ្មីៗដល់អតិថិជន។

Share This Post: