ឆ្ងល់អត់ថា Drone តូចមួយសោះបុកយន្តហោះកំពិតខ្ទេចយ៉ាងម៉េចទៅ? មើលវីដេអូនេះហើយអ្នកនឹងដឹងច្បាស់ (មានវីដេអូ)
- December 25, 2018
ព្រលានយន្តហោះដ៏ធំមួយរបស់ប្រទេសអង់គ្លេសបានបង្ខំចិត្តបិទការហោះហើរអស់រយៈពេល ៣២ ម៉ោង បន្ទាប់ពីមានយន្តហោះ Drone ជាច្រើនបានហោះកាត់ផ្លូវហោះហើររបស់យន្តហោះ។ ការបង្ខំចិត្តបិទការហោះហើរនេះត្រូវបានតំណាំងព្រលានយន្តហោះអះអាងថា ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ ក្នុងករណីយន្តហោះ Drone បានប៉ះទង្គិតជាមួយយន្តហោះដឹកអ្នកដំណើរជាពិសេសពេលប៉ះជាមួយនឹងស្លាបយន្តហោះតែម្តង។ កាលពីពេលថ្មីៗនេះករណីយន្តហោះដឹកអ្នកដំណើរប៉ះទង្គិតជាមួយនឹងយន្តហោះ Drone ធ្លាប់កើតមានម្តងហើយ ដែលកាលនោះវាបានធ្វើឲ្យផ្នែកខាងមុខនៃយន្តហោះដឹកអ្នកដំណើរត្រូវធ្លុះមួយផ្នែកធំ តែការបុកគ្នានោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ។
យ៉ាងណាក្តី សម្រាប់ព្រលានយន្តហោះរបស់អង់គ្លេសខាងលើនេះចង់ធានាថា ការចុះចតរបស់យន្តហោះត្រូវតែមានសុវត្ថិភាព ១០០% ទើបសម្រេចបិទការហោះហើរអស់រយៈពេល ៣២ ម៉ោងដូចនេះ។ ហើយគេថែមទាំងបានផលិតវីដេអូ ដែលបង្ហាញពីគ្រោះថ្នាក់អាចនឹងកើតមានទៀតផង ប្រសិនបើយន្តហោះ Drone បានបុកជាមួយនឹងស្លាបយន្តហោះពិតមែននោះ។ ដោយសារតែយន្តហោះ ហោះហើរក្នុងល្បឿនលឿនរាប់រាយរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះទោះបីជាប៉ះទង្គិចជាមួយវត្ថុតូចៗដូចជា Drone ក៏វាងាយនឹងបង្កគ្រោះថ្នាក់ផងដែរ៕ លោកអ្នកអាចទស្សនាពីគ្រោះថ្នាក់ដែលជាការព្យាករណ៍របស់ក្រុមអ្នកជំនាញ ដូចខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider
- Share This Post:






