តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ បន្ថែមទៀត
- BY
- Oun Mey
- September 30, 2022
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សារបស់គាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស នេះបើតាមប្រភពដែលដឹងអំពីដំណើរការរបស់តុលាការបានបញ្ជាក់ប្រាប់ CNN ។ សាលក្រមនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសាលក្រមថ្មីចុងក្រោយបង្អស់ប្រឆាំងនឹងមេដឹកនាំដែលមានអាយុ ៧៧ ឆ្នាំរូបនេះ ហើយវាក៏មានន័យថា ឥឡូវនេះគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ២៣ ឆ្នាំ។ អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី គឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលី ក៏បានទទួលការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ពីបទរំលោភលើអាថ៌កំបាំងរដ្ឋដូចគ្នានេះ។ លោក Turnell ជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Macquarie នៃទីក្រុងស៊ីដនី បានបម្រើការជាអ្នកប្រឹក្សាសេដ្ឋកិច្ចពិសេស និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី សូជី។

- Share This Post:


