តុលាការថៃ សម្រេចចុងក្រោយអោយលោក ប្រាយុទ្ធ ចាន់អូចា អាចបន្តតំណែងនាយករដ្ឋមន្រ្តីវិញបាន
- BY
- Oun Mey
- October 1, 2022
តុលាការធម្មនុញ្ញរបស់ប្រទេសថៃមុននេះបន្ដិចបានសម្រេចថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា មិនបានកាន់អំណាចលើសពីរយៈពេលអតិបរមា ៨ឆ្នាំ ដែលចែងដោយរដ្ឋធម្មនុញ្ញនោះទេ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់ ពីការព្យួរតំណែងរយៈពេល ៥ សប្តាហ៍កន្លងមក។ AFP បានរាយការណ៍ថា តុលាការបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់អំណាច។ យោងតាមការសម្រេចនេះ ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥។

- Share This Post:


