ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាវត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរ មិនមានការរុះរើនោះទេ គឺរក្សានៅដដែល តែក៏មិនអនុញ្ញាឱ្យកសាងបន្ថែមទៀតដែរ

BY
Naren
October 1, 2022

(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្លាស់លំនៅ មករស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់វត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរថា៖

១)វត្តទាំងអស់មិនមានការរុះរើនោះទេ គឺរក្សានៅដដែល

២)មិនអនុញ្ញាឱ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ

៣) អនុញ្ញាតអោយមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋដែលលក់ដូរ នៅតំបន់នោះអោយបានល្អប្រសើរ

៤)មិនអនុញ្ញាតអោយមានការ កសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ

៥) មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាដូច្នេះទាំង អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឲ្យបាន៕

Share This Post: