ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ប័ណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ដែលបានផ្លាស់លំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក

BY
Naren
October 1, 2022

(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ ដែលបានផ្លាស់លំនៅមករស់នៅភូមិធម្មជាតិរុនតាឯក។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណប្រភេទ២រួចហើយ ត្រូវប្ដូរទៅប្រភេទ១និងបន្ថែមលុយ ហើយអ្នកមិនទាន់មានប័ណ្ណក្រីក្រ ត្រូវធ្វើប័ណ្ណក្រីក្រប្រភេទ១ អោយបានឆាប់បំផុត៕

Share This Post: