ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង បញ្ជាក់ពីមូលហេតុ ដែលផ្លូវមួយចំនួនធំក្នុងក្រុងបាត់ដំបងមានការខូចខាត

    BY Khmernote Media October 3, 2022
    អភិបាលខេត្តបាត់ដំបង បញ្ជាក់ពីមូលហេតុ ដែលផ្លូវមួយចំនួនធំក្នុងក្រុងបាត់ដំបងមានការខូចខាត

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ផ្លូវក្នុងក្រុងបាត់ដំបងមានចំនួន៧៦ខ្សែ (ទាំងវែង ទាំងខ្លី) ហើយ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ។

    ពេលនេះផ្លូវមួយចំនួនធំមានការខូចខាត។ ផ្លូវទាំងនោះសុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ។ ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលសំបុកមាន់ ផ្លូវដែលអាចធ្វើបាន។ ផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា។

    សូមជម្រាបថាផ្លូវមួយចំនួនខេត្តចង់ធ្វើថ្មីក៏មិនអាចធ្វើកើតដែរដោយយើងទាក់នឹងគម្រោងADBធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀងនិងទឹកកខ្វក់ទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង ដូច្នេះយើងត្រូវរង់ចាំមួយរយៈសិន ដើម្បីកុំអោយពិបាកធ្វើពីរដង តែខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន។ សូមបងប្អូនយោគយល់ និងអធ្យាស្រ័យ។ សូមអរគុណ

    ប្រភព៖ Sok Lou

    Share This Post: