ពលរដ្ឋខ្មែរ ២នាក់ ត្រូវបានប៉ូលីសជប៉ុនចាប់ខ្លួនពីបទលួចកាត់ខ្សែភ្លើងប្រវែងប្រហែល ២ គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ ៦លានយ៉េន
- BY
- Oun Mey
- October 3, 2022
ជប៉ុន៖ យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Yahoo និង FNN របស់ជប៉ុនបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកបណ្តោះអាសន្ន និងបុរសអត់ការងារធ្វើម្នាក់ទៀត មានឈ្មោះថា Cui Sureyaw មានអាយុ ២២ឆ្នាំ។

- Share This Post:


