Short News

ផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង និងផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា បានរងផលប៉ះពាល់ និងរងការលិចលង់ដោយសារទឹកជំនន់ នៅក្នុងខេត្តព្រះវិហារ

BY
Oun Mey
October 4, 2022

ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ កាលពីថ្ងៃទី២ខែតុលា ឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា លិចផ្លូវប្រវែង ១ម៉ឺន ៤២៦ ម៉ែត្រ និងស្ពាន ២ កន្លែង បានរងការជន់លិច ។

Share This Post: