តួលេខអ្នកបាត់បង់ជីវិតដោយព្យុះ Ian នៅអាមេរិកបន្តកើនឡើងដល់ ៨៧នាក់ ខណៈទំហំនៃខូចខាតមានតម្លៃរាប់ពាន់លានដុល្លារ
- BY
- Oun Mey
- October 4, 2022
សហរដ្ឋអាមេរិក៖ តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់ដោយសារព្យុះ Ian បានបន្តរកើនឡើងរហូតដល់ ៨៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NBC News នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៨៣នាក់ជាពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា និង ៤នាក់ផ្សេងទៀតជាពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈទំហំនៃការខូចខាតវិញគឺគិតត្រឹមពេលនេះអាចមានតម្លៃខ្ទង់រាប់ពាន់ដុល្លារឯណោះ។

- Share This Post:


