អាជ្ញាធរថៃស្នើឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះមួយរយៈដើម្បីឆ្លើយតបនឹងឥទ្ធិពលជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សក្នុងទីក្រុងបាងកក
- BY
- Oun Mey
- October 5, 2022
ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។

- Share This Post:


