Short News

កូរ៉េខាងត្បូងនិងអាមេរិកបាញ់មីស៊ីលរួមគ្នា ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងដែលបានបាញ់មីស៊ីលរំលងជប៉ុន

BY
Oun Mey
October 5, 2022

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរួមគ្នាធ្វើការបាញ់មីស៊ីលដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់ប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយមួយគ្រាប់រំលងពីលើប្រទេសជប៉ុន ដែលធ្វើឲ្យប្រទេសជប៉ុនមានការភ័យខ្លាចយ៉ាងខ្លាំង ហើយជប៉ុនក៏បានទាញសញ្ញាអាសន្នជាបន្ទាន់ទៀតផង។ យ៉ាងណាក្តី មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់រំលងទឹកដីជប៉ុននោះបានធ្លាក់ចូលទៅក្នុងសមុទ្រដោយមិនបានប​ង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាតិនោះទេ។

Share This Post: