Short News
អភិបាលក្រុងកែប ដាក់កំហិតឱ្យក្រុមអាជីវករដែលសង់សំណង់លើផ្លូវសាធារណៈរុះរើចេញមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ
BY Oun Mey
October 6, 2022
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអញ្ជើញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃទី០៤ខែតុលានេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។
