Short News

អ្នកនៅទីក្រុងបាងកកត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ ឬចេញពីធ្វើការមុនម៉ោង ចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រ ដោយសាររំពឹងនឹងមានទឹកជំនន់បន្ថែមទៀត

BY
Oun Mey
October 6, 2022

ពលរដ្ឋនៅទីក្រុងបាងកកត្រូវបានគេស្នើសុំឱ្យធ្វើការពីផ្ទះ ឬយ៉ាងហោចណាស់ចាកចេញពីការងារឱ្យបានមុនម៉ោង ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីគេចពីទឹកជំនន់បន្ថែមទៀតនៅក្នុងទីក្រុង។ អភិបាលរងក្រុងបាងកក (BMA) លោកស្រី Tavida Kamolvej បាននិយាយកាលពីថ្ងៃអង្គារថា ទន្លេចៅព្រះយ៉ា អាចមានកម្ពស់ហក់ឡើងចាប់ពីថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃជំនោរ គួបផ្សំនឹងទឹកហូរតាមខ្សែទឹក និងភ្លៀងធ្លាក់ខ្លាំង ដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី។ លោក​ស្រី​បន្ត​ថា BMA កំពុង​ព្យាយាម​គ្រប់​គ្រង​បញ្ហានេះ ដើម្បី​ត្រៀម​ទឹក​បន្ថែម​ទៀតនៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកជន់ច្រើនពេក ហើយមិនអាចរុញចូលទៅក្នុងឈូងសមុទ្រទាន់ពេលទេនោះ ទឹកទន្លេអាចហៀរ និងជន់លិចសហគមន៍តាមដងទន្លេ។

Share This Post: