ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងកន្លែងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ដកហូតបានម៉ូតូចំនួន ២៤គ្រឿង

    BY Khmernote Media October 8, 2022
    រដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងកន្លែងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ដកហូតបានម៉ូតូចំនួន ២៤គ្រឿង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអនុញ្ញាតពីលោក ហេង ផេង ព្រះរាជអាជ្ញារងប្រចាំខណ្ឌ៧មករា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងទីតាំងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

    ជាលទ្ធផល ក្រុមការងារបានដកហូតម៉ូតូដែលសង្ស័យពុំមានស្លាកលេខ និងពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់ចំនួន ២៤គ្រឿង ក្នុងនោះ នៅស្ដង់បុរីកីឡាចំនួន ១១គ្រឿង និងទីតាំងផ្ញើម៉ូតូអគារទី៨ បុរីកីឡាចំនួន ១៣គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ៧មករាជាបណ្ដោះអាសន្ន ដោយរង់ចាំម្ចាស់ម៉ូតូយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយមន្ដ្រីជំនាញ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌ៧មករា

    Share This Post: