ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ច្បាស់ការហើយ! Youtuber ល្បីឈ្មោះ ហេង វិសាល បកស្រាយថា ខ្លួន និងស្រីនា ពិតជាភ្ជាប់ពាក្យជាមួយគ្នាមែនថ្ងៃនេះ មិនមែនថត MV នោះទេ

    BY Khmernote Media October 9, 2022
    ច្បាស់ការហើយ! Youtuber ល្បីឈ្មោះ ហេង វិសាល បកស្រាយថា ខ្លួន និងស្រីនា ពិតជាភ្ជាប់ពាក្យជាមួយគ្នាមែនថ្ងៃនេះ មិនមែនថត MV នោះទេ

    កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ហេង វិសាល និង ជា ស្រីនា ដែលជា Youtuber ដ៏ល្បីឈ្មោះនឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ដោយសារខ្លះថាជាការពិត ហើយខ្លះទៀតថាជាការថត MV។ ឥលូវបានដឹងច្បាស់ការពិតហើយ ដោយសារ ហេង វិសាល បានបញ្ជាក់ថា ពួកគេទាំង២ ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាមែន។ ហេង វិសាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា៖

    «សួស្តីពុកម៉ែបងប្អូនមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ខ្ញុំមកទីនេះដើម្បីមកស្រាយចម្ងល់ថាខ្ញុំនិងនាកំពុងថតMV ឬកម្មវីធីមែនទែន។ ចម្លើយនោះគឺមែនទែន ហើយខ្ញុំនិងនាពិតជាសុំទោសចំពោះការស្ងាត់តាំងពីម្សិលមិញ មូលហេតុដោយសារពួកខ្ញុំភ័យពេក ពួកខ្ញុំអត់ចង់កុហក់ ហើយអត់ដឹងធ្វើម៉េចមានតែស្ងាត់ម៉ងទៅ🙏🏻 ដោយសារគម្រោងរបស់ពួកយើងគឺចង់បង្ហាញទំនាក់ទំនងរបស់យើងនៅពេលកម្មវិធីចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែឡូវបើជ្រុលជាធ្លាយមុនហើយ ចឹងមានតែសារភាពម៉ងទៅ។ ចុងក្រោយពួកខ្ញុំពិតជាអរគុណដល់ពុកម៉ែបងប្អូនមិត្តភក្តិ និងបងៗទាំងអស់ ចំពោះការជូនពរ និងក្តីស្រឡាញ់ចំពោះពួកខ្ញុំ។ ជួបគ្នាកម្មវិធីថ្ងៃនេះម៉ោង២រសៀល🙏🏻»

    រូបភាព៖ Image Hunter Photography

    Share This Post: