រដ្ឋបាលក្រុងកំពង់ឆ្នាំង ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្ត ឡើងរហូតដល់កម្រិតប្រកាសអាសន្ន មិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ៕





ប្រភព៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង