ខ្មែរណូត

ស្វែងរក

Short News

ទីក្រុងញូវយ៉ក ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជនចំណាកស្រុក

BY Oun Mey October 10, 2022

យោងតាមសារព័ត៌មាន Thairath ដែលចុះផ្សាយ នៅថ្ងៃទី ០៨ ខែតុលា បានអោយដឹងថា៖ លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។
តាមរយៈសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់យ៉ាង​ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលមានសំឡេងពីគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមនាំចេញជនអន្តោប្រវេសន៍ទៅកាន់តំបន់ប្រជាធិបតេយ្យ ដើម្បីឆ្លើយតបចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden បន្ទាប់ពីលំហូរចូលនៃជនចំណាកស្រុកបានឈានដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក មានការកើនឡើងយ៉ាងខ្លាំង»

Share This Post: